ខ្លាំងបាត់ព្រោះតែសម្ដីមួយនេះ ស្រាប់តែចែដាណាត្រូវបងប្អូនជនជាតិភាគតិចពូនងប្ដឹងទារសំណង២០ម៉ឺនដុល្លា(មានវីដេអូចែដាណានិយាយ)

ព័ត៌មាន

WE-KH

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ញាក់ផ្អើលមែនទែននៅថ្ងៃទី០៣ ខែមករា ឆ្នាំ ២០២២នេះ តំណាងឲ្យប្រជាពលរដ្ឋជនជាតិដើមភាគតិចព្នង(ពូនង) ក្នុងខេត្តមណ្ឌសគំរីចំនួន ១២នាក់បា​នដាក់ពាក្យបណ្ដឹងទៅកាន់សាលាដំបូងខេត្តមណ្ឌលគិរី ដោយប្តឹងអ្នកស្រី ទ្រី ដាណា ពីបទជេរប្រមាទមាក់ងាយជាសាធារណៈ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ក្នុងប្រព័ន្ធព្វផ្សាយសង្គមរបស់ហ្វេសប៊ុកផេកឈ្មោះ ទ្រី ដាណា - Danh Try ត្រង់ចំណុចវីដេអូឡាយ ៣០.២៨ ដល់ ២៦។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងពាក្យបណ្ដឹងនោះមានខ្លឹមសារដូចតទៅ៖ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ ពាក្យបណ្តឹង យើង ខ្ញុំដែលជាប្រជាពលរដ្ឋ និងតំណាងឱ្យប្រជាពលរដ្ឋជនជាតិដើមភាគតិចព្នង(ពូនង)ចំនួន ១២ នាក់ ក្នុងខេត្តមណ្ឌលគិរី ដែលមានឈ្មោះដូចខាងក្រោម៖១. លោក ត្រើង តុលា ភូមិឡំមេះ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. លោករឿន ហែង ភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ៣.លោកមើប សុឡូញ ភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិវី ៤. លោកស្រាំង សឿន ភូមិពូទីត ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ៥.លោក តប់ ម្អច់ ភូមិពូក្រូច ឃុំស្រែអ៊ុំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ៦.លោកស្រី ភ្លឺក ភីរុំ ភូមិឡៅការ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌពិរី 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៧. ជីប ប្លូញ ភូមិពូរ៉ាតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ៨.លោកស្រីពូ ស ម័យ ភូមិពូលូង សង្កាត់មេនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ៩.លោក ណាម សាស៊ីថាវ ភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ១០.លោកស្រី ភ្លឺក ណារីភូមិឡៅការ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌគិរី ១១.លោក សេន ប៊ុនសាម ភូមិឈួល ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី !១២.លោកស្រី ម៉េត សាវី ភូមិឈួល ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមគោរពជូនឯកឧត្តមប្រធាន សាលាដំបូងខេត្តមណ្ឌលគិរី កម្មវត្ថុ សុំប្តឹងឈ្មោះទ្រី ដាណា (Dana Try) ភេទស្រី អាយុ៣៥ ឆ្នាំ ជនជាតិខ្មែរ មានអាសយដ្ឋានផ្ទះលេខ? ផ្លូវជាតិលេខ៥ក្បែរស្ពានលីយ៉ុងផាត់ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ពីបទជេរប្រមាថមាក់ងាយជាសាធារណៈ កាលពីថ្ងៃទី២២ ខែធ្នូឆ្នាំ ២០២១ ក្នុងប្រព័ន្ធផ្ស..ព្វផ្សាយសង្គមរបស់ហ្វេសប៊ុកផេកឈ្មោះទ្រី ដាណា Dana, Tryត្រង់ចំណុចវីដេអូឡាយ ៣ ០.២៤ដល់២៦។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងៈមាត្រា៣០៧ នៃក្រមព្រហ្មទណ្ឌ ចុះឆ្នាំ២០០៩- វីដេអូឡាយត្រង់ចំណុច ៣ ០.២៤ដល់២៦ ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១!សេចក្តីដូចបានជម្រាបជូនតាមកម្មវត្ថុ និងយោងខាងលើ យើង ខ្ញុំ សូមជម្រាបជូនឯកឧត្តមប្រធានសាលាដំបូងខេត្តមណ្ឌលពិរី មេត្តាជ្រាប៖ កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២១ ឈ្មោះទ្រី ដាណា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានឡាយក្នុងហ្វេសប៊ុកផេគឈ្មោះ ទ្រី ដាណា Dana Try ជាសាធារណៈ និយាយអំពីលក់ផលិតផលនិងអតីតប្ដីរបស់គាត់ឈ្មោះឈ្មោះម៉ៅ ហើយនៅពេលដែលអ្នកនាងទ្រីដាណានិយាយអំពីអតីតប្ដីរបស់គាត់ គឺគាត់បានពោលពាក្យទៅកាន់អតីតប្ដីរបស់គាត់ថា៖ អានេះចេញមកព្នងចុងស្រុកម៉ង ដែលជាពាក្យសម្ដី ប្រមាថម៉ាក់ងាយដល់ពូជអំបូរព្នង(ពូនង)របស់ជនជាតិដើមភាគតិចយើងខ្ញុំ និងបានធ្វើអោយមានផលប៉ះពាល់ ទៅដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់ពូជអំបូរជនជាតិដើមភាគតិចយើងខ្ញុំជាសាធារណៈ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះដើម្បីលុបបំបាត់នូវ ផ្នត់គំណិតអវិជ្ជមាន តាមរយៈពាក្យសម្តីជេរប្រមាថមាក់ងាយជាសាធារណ: និង ដើម្បីផ្តល់កិត្តិយសរួមនិងសេចក្តីថ្នូរសម្រាប់ជនជាតិដើមភាគតិចយើងខ្ញុំ ដែលមិនបានធ្វើអ្វីប៉ះពាល់គាត់ទាល់តែសោះនោះ គឺយើងខ្ញុំសូមសំណូមពរដូចខាងក្រោម៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១.សុំអោយសុំទោ..សដល់ជនជាតិដើមភាគតិចព្នងជូនងយើងខ្ញុំជាសាធារណៈ។ ២.សុំអោយបង់ប្រាក់ពិន័យចំនួន១០លានរៀល។ ៣.សុំអោយសងជំងឺចិត្តចំនួន២០០,០០០$ (ម្ភៃម៉ឺនដុល្លាគត់)៕