លោកស្រី ទ្រីដាណានៅរក្សាភាពស្ងៀមស្ងាត់នៅឡើយក្រោយជនជាតិដើមភាគតិចប្ដឹ..ងទារ២០ម៉ឺនដុល្លា ក៏ប៉ុន្តែគ្រាន់តែលោកស្រីលើកឡើងបែបនេះថា...(មានវីដេអូ)

ព័ត៌មាន

WE-KH

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជឿជាក់ថាមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេបុកច្បាស់ជាបានជ្រាបហើយនៅព័ត៌មានដ៏កក្រើកកាលពីពេលថ្មីៗកន្លងទៅនេះដោយប្រជាសហគមន៍ជនជាតិដើមភាគតិចព្នង (ពូនង)ចំនួន១២គ្រួសារ រស់នៅខេត្តមណ្ឌលគិរី បាន​សម្រេចដាក់ពាក្យប្តឹង​លោក​ស្រី ទ្រី ដាណា 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពីបទជេរប្រមាថ មាក់ងាយជាសាធារណៈ ដែល​ប្រ..ព្រឹ..ត្ត​ឡើងកាល​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ២០២១ ក្នុងប្រព័ន្ធផ្ស..ព្វផ្សាយសង្គម​ហ្វេបុករបស់លោកស្រីទ្រីដាណា ដោយការប្ដឹងផ្តល់នេះទាមទារសំណងរហូតទៅដល់២០ម៉ឺនដុល្លាឯណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកក្រោយទទួលរងនៅពាក្យបណ្ដឹងរបស់ប្រជាសហគមន៍ជនជាតិដើមភាគតិចព្នងរួចមក ស្រាប់តែលោកស្រី ទ្រីដាណាមិនបាននិយាយអ្វី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឫមានប្រតិកម្មបែបណាទៅកាន់ប្រជាសហគមន៍ជនជាតិដើមភាគតិចព្នង (ពូនង)នោះទេ គ្រាន់តែលោកស្រីរំលឹកពីអតីតកាលខ្លះៗ​ដែលធ្លាប់​ធ្វើសប្បុរសធម៌ ក៏ដូច​ជា​ការ​​សុំឱ្យជួយ​ពីបង​ប្អូន​ជនជាតិ​ដើម​ភាគ​​តិច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងសារដែលលោកស្រី ទ្រីដាណាបង្ហោះមានខ្លឹមសារដូចតទៅ៖ រហូតមកដល់នាទីនេះ ខ្ញុំធ្វើដំណើរស្ទើរគ្រប់កន្លែង មិនថាដល់ព្រៃជ្រៅ ឆ្លងទឹក ក៏ព្រោះចង់ជួប ចង់ដឹង ចង់ជួយ ខ្ញុំមិនខ្វល់ថាពួកគាត់ជាអ្នកណា ជាជនជាតិអ្វី ធ្លាប់ស្គាល់ខ្ញុំឬអត់ ហើយក៏មិនគិតថាបានអ្វីតបស្នងមកវិញ ព្រោះហេតុផលតែម្យ៉ាង គឺខ្ញុំបានជួយ ខ្ញុំសប្បាយចិត្ត ខ្ញុំមានក្ដីសុខ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 ខ្ញុំចង់ជួយទាំងអស់ ឱ្យតែមានពេលវេលា តែមិនអាចបំបែ..កខ្លួ..នបាន។ ធ្លាប់មានអ្នកសុំឱ្យខ្ញុំជួយបងប្អូនជនជាតិដើមភាគតិចខាងមណ្ឌលគិរីច្រើន ហើយខ្ញុំក៏ធ្លាប់ផ្ញើជំនួយទៅជួយច្រើនដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 តែពេលវេលាមិនអំណោយផលសោះ ខ្ញុំក៏ត្រូវគិតរឿងរកស៊ីខ្លះដើម្បីមានចំណូលទប់ទល់ ព្រោះលុយមិនងាយស្រួលរកមកទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាងខ្ញុំសុំទោ..ស បើមិនទាន់បានជួយបងប្អូនដែលនៅឆ្ងាយៗ តែនាងខ្ញុំនឹងបន្តធ្វើរហូត អ្វីដែលខ្ញុំកំពុងធ្វើរាល់ថ្ងៃ គឺបំពេញក្ដីសុខដល់អ្នកដទៃ ធ្វើឱ្យអ្នកដទៃមានស្នាមញញឹម 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រោះពេលនោះខ្ញុំក៏ទទួលបាននូវអារម្មណ៍ដូចគ្នា។ អ្នកធ្លាប់ធ្វើ ប្រាកដជាយល់អារម្មណ៍នេះ យល់ថាវារីករាយ សប្បាយចិត្ត មានក្ដីសុខប៉ុណ្ណា។ លុយពិបាករកណាស់ ប៉ុន្តែបើយើងយកមកទិញក្ដីសុខ ក៏វាមានតម្លៃដូចគ្នា។