ស្ដាប់លោកស្រី អ៊ាន សៀវម៉ីឡាយបកស្រាយទាំងឈឺចាប់រួចមកអាណិតគាត់ណាស់ គាត់ឡាយទាំងហូរភ្នែកទៅកាន់អ្នកខ្លះដែលយល់ច្រលំលើគាត់បែរទៅកាន់ជើងចោរនិងសួរថាបើ វាគ្រាន់តែជ្រិញវាស្អប់គាត់ ហេតុអីវាយករបស់គាត់ទៅរំលាយអស់រលីង(មានវីដេអូ)

ព័ត៌មាន

WE-KH

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជឿជាក់ថាប្រិយមិត្តអ្នកអានច្បាស់ជាបានជ្រាបហើយនៅព័ត៌មានដ៏កក្រើកជុំវិញរឿងចោរប្លន់លោកស្រី អ៊ាន សៀវម៉ី ដែលក្រុមចោរប្រដាប់អា..វុ..ធនោះគឺជាមេបក្សខ្មែរក្រោកលោក​ សុខ សុវណ្ណ វឌ្ឍនាសាប៊ុង ហៅ វីល្លាម គ័ង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ បានបង្គាប់ឲ្យឃុំខ្លួ..ន ជនត្រូវចោ..ទ ចំនួន៤នាក់មានដូចឈ្មោះតទៅដែលពាក់ពន្ធ័និងក..រ..ណីប្លន់លោកស្រី អ៊ាន សៀវម៉ី៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទី ១-ឈ្មោះ សុខ សុវណ្ណ វឌ្ឍនាសាប៊ុង ហៅ សុខសុវណ្ណ វឌ្ឍនាសារពង្ស ហៅ វិល្លាម គ័ង ភេទប្រុស អាយុ៤៤ ឆ្នាំមុខរបរ ប្រធាន គណបក្សខ្មែរក្រោក និងជាមេខ្លោងចោរប្លន់ មានស្រុកកំណើត នៅខេត្តព្រះត្រពាំង កម្ពុជាក្រោម មានអាស័យដ្ឋាន ស្នាក់នៅបុរី ប៉េង ហួត ផ្ទះលេខ៨ ផ្លូវលេខ៣ សង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទី ២-ឈ្មោះ អោ រ៉ាម៉ន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរអ្នកបើករថយន្ត មានទីលំនៅ ភូមិព្រែករាំង សង្កាត់កំពងសំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ទី ៣-ឈ្មោះ សុវណ្ណ រ៉ានុត ភេទប្រុស អាយុ ២៦ឆ្នាំ ស្នាក់នៅបុរី ប៉េង ហួត ផ្ទះលេខ ៨ផ្លូវ លេខ៣ សង្កាត់ចក្រ អង្រែលើ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។ 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និងទី ៤-ឈ្មោះ សុវណ្ណ ស្រីសុរិយោព័ណ ភេទស្រី អាយុ ២៤ ឆ្នាំ (ត្រូវជាប្រពន្ធ វីល្លាមគ័ង) មុខរបរ លក់ដូរ ស្នាក់នៅ បុរី ប៉េងហួត ផ្ទះលេខ៨ ផ្លូវលេខ៣ សង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ពួកគេទាំង៤នាក់ ត្រូវបានជាប់ចោ..ទពីបទ លួចមានស្ថានទម្ងន់ទោ..ស និងប្រើប្រាស់អា..វុ..ធ ដោយគ្មានការអនុញ្ញាត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឥលូវយើងងាកក្រឡេកទៅមើលលើបណ្ដាញសង្គមហ្វេបុករបស់លោកស្រី អ៊ាន សៀវម៉ីវិញដោយមុននេះបន្តិចល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២១ លោកស្រី បានឡាយវីដេអូទាំងហូរទឹកភ្នែកទឹកសំបោរបកស្រាយរឿងចោរប្លន់អោយមហាជនបានដឹងច្បាស់កុំអោយមហាជនខ្លះយល់ច្រលំបែរជាទៅកាន់ជើងចោរទៅវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងវីដេអួឡាយបកស្រាយនោះលោកស្រី អ៊ាន សៀវម៉ីក៏បានរៀបរាប់ថា នេះប្រអប់ចោរ ពូអែងមើលនៀក ពូអែងរាប់មើសបីឈុតឫប៉ុន្មានឈុត ហើយអត់អស់ទេរបស់ខ្ញុំបាត់អស់ជាងមួយលានដុល្លាទៀត។បងឯងដឹងអត់ វាកាត់ខ្សែខ្ញុំអស់ ហើយបើសិនជាចោរនិងណាវាមានលុយ ហេតុអីក៏វាលួចទៅភ្លាម 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វា..យកទៅរំលាយលក់ ខ្ញុំសួរថាបើវាមានលុយវាស្អប់ខ្ញុំ វាជ្រិញខ្ញុំវាប្លន់ខ្ញុំ ហេតុអី ផ្ទះវាជួលគេ ឡានវាបង់រំលោះគេ ខ្ញុំបញ្ចេញអ្វីដែលខ្ញុំមា​នទេ ខ្ញុំមិនបានទៅលួចឆ..ក់ប្លន់នរណាទេ ខ្ញុំអង្គុយតែឡាយលក់ ខ្ញុំជួយតែអ្នកក្រ អ្នកដែលអត់ ពូមិនបានអាណិតខ្ញុំក៏ដោយពូកុំជាន់ពន្លិចខ្ញុំ។ លោកស្រីបានបន្តទៀតថារបស់ទ្រព្យរបស់លោកស្រីបាត់អស់ហើយបានតែអាតូចៗមកវិញទេ 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វា..យករបស់លោកស្រីទៅរំលាយសួរថាបើអាចោរប្លន់និងវាមានលុយមែន វាគ្រាន់តែជ្រិញខ្ញុំមែន ហេតុអីវា..យករបស់ខ្ញុំទៅរំលាយអស់រលីង ខ្ញុំសួរ ច្រើនឈុតខ្ញុំចាំអត់អស់ទេ ខ្ញុំជឿថាស្រ្ដីមួយណាក៏ស្រលាញ់គ្រឿង អលង្ការដែរ ពូមានរបស់តែតូចមួយក៏ពូអួតគេដែរ ទំរាំខ្ញុំជាមនុស្សស្រី ខ្ញុំចង់ល្អ ហេតុអីបានមកថាដាក់បន្ទុកលើខ្ញុំទៀត ខ្ញុំសំញ៉ែងខ្ញុំអួតបងប្អូន​ណា សួរថាខ្ញុំមានលុយខ្ញុំមិនបំពេញក្តីសុខខ្លួ..នឯងទេឫ?ដូច្នេះចង់ជ្រាបអោយកាន់តែច្បាស់សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោម៖